8 , 1
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ចេង ហុង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខមន្ត្រីនគរបាលសណ្តាប់ធ្នាប់ និងចរាចរណ៍ និងមន្ត្រីនគរបាលការពារ ក្នុងបរិវេណទីស្ដីការក្រសួងមហាផ្ទៃ សរុបចំនួន ៣៦នាក់។
ក្នុងឱកាសនោះ ដោយ លោកឧត្តមសេនីយ៍ទោ ចេង ហុង បាននាំយកប្រាសលន៍ផ្តាំផ្ញើសាកសួរសុទ្ខពីសំណាក់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានឧបត្ថម្ភដល់កងកម្លាំងក្នុងម្នាក់ៗទទួលបាននូវ អង្ករ ០១បាវ ទឹកក្រូច ០១កេស ទឹកសុទ្ធ ០១កេស និងថវិកាមួយចំនួន៕