General Commissariat of National Police
.

9 , 1

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បើកវគ្គបំប៉នស្តីពី នីតិវីធីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី តាំង ហាក់ ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់ ។

ខេត្តព្រះវិហារ ៖ ថ្ងៃ សុក្រ ១១រោច ខែ បុស្ស ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៥
តំណាងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត  គឺលោកឧត្តមសេនីយ៍ត្រី តាំង ហាក់ ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់អញ្ជើញជាអធិបតីបើកវគ្គបំប៉នស្តីពី នីតិវីធីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ០១ថ្ងៃ ដល់មន្រ្តីជំនាញការិយាល័យចរាចរណ៍ផ្លូវគោក និងមន្រ្តីផ្នែកចរាចរណ៍នៃអធិការដ្ឋានក្រុង/ស្រុកទាំង ០៨ សរុបចំនួន ៨៥ នាក់ ។ ការបើកវគ្គបំប៉ននេះគឺធ្វើដើម្បីពង្រឹងសុវត្ថិភាព ជំនាញឲ្យកាត់តែច្បាស់ដើម្បីអនុវត្តឲ្យសមស្រប់តាមនីតិវិធី និងដើម្បីបម្រើដល់សាធារណៈជន និងរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវឲ្យកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយរាល់ការគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។