9 , 1
រាជធានីភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក គង់ សារ៉ន នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅផ្ទះ។
ក្នុងឱកាសនោះដែរ ក្រុមការងារ បាននាំយកថវិកាឧបត្ថម្ភចំនួន៣០០,០០០រៀល និងគ្រឿងឧបភោគមួយចំនួនដូចជា អង្ករ ត្រីខ មី ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ ផងដែរ៕