General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារសេនាធិការ ដាក់ទិសដៅ ០៥ចំណុច ដល់មន្ត្រីនគរបាលចំណុះឲ្យផែន យកទៅអនុវត្តបន្តឲ្យទទួលប្រសិទ្ធភាពខ្ពស់

Loading

កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារសេនាធិការ និងលោកឧត្តមសេនីយ៍ត្រី ឯក វរ: ស្នងការរង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ផែនការងារសេនាធិការ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តខេត្តកំពង់ធំ ។

បន្ទាប់ពីលោកវរសេនីយ៍ឯក ហួត សារ៉ាវុធ នាយការិយាល័យសរុបផែនការ អានរបាយការណ៍ បូកសរុបលទ្ធផលការងារ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារសេនាធិការ មានមតិសំណេះសំណាល ដោយថ្លែងថា អនុវត្តតាមគោលការណ៍
ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ថ្ងៃនេះលោកឧត្តមសេនីយ៍ត្រី ដឹកនាំបងប្អូនកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យលើភារកិច្ច ដែលអនុវត្ត រយៈពេលកន្លងមក ដកបទពិសោធន៍ សម្រាប់អនុវត្តបន្ត ឈានទៅសម្រេចបានជោគជ័យ បន្ថែមទៀត ។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង មានមតិបូកសរុប និងដាក់ទិសដៅការងារ ដល់ថ្នាក់ដឹកនាំការិយាល័យជំនាញ និងអធិការក្រុង-ស្រុកទាំង ០៩ យកទៅអនុវត្ត សម្រេចបានផ្លែផ្កាស្នាដៃបន្ថែមទៀត:

១-ពង្រឹងបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ,.សីលធម៌ សំដីសំដៅទន់ភ្លន់ សុភាពរាបសា,.ការគ្រងឯកសណ្ឋាន សាកសមជាមន្ត្រីនគរបាលជាតិ,.ការថែទាំសុខភាព។

២-ពង្រឹងការងារជំនាញ រួមគ្នាគិត រួមគ្នាធ្វើ អនុវត្តតាមឋានានុក្រម ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។

៣-របៀបរបបការងាររដ្ឋបាល : .ពង្រឹងសមត្ថភាពជំនាញ តាមរយៈការសិក្សារយៈវែងឬខ្លី រួមផ្សំស្រាវជ្រាវតាមបណ្ដាញសង្គមឌីជីថល.,ពង្រឹងការគ្រប់គ្រង,
.ទំនាក់ទំនង កិច្ចសហការល្អ ជាមួយមន្ត្រីរាជការ មហាជនជុំវិញខេត្ត ។

៤-ការគ្រប់គ្រងឯកសារ រូបភាពប្រចាំ .សប្ដាហ៍ .ខែ .ឆ្នាំ
ចងក្រង អំពីសមិទ្ធផល ស្នាដៃ ដែលថ្នាក់ដឹកនាំ កងកម្លាំង អង្គភាព សម្រេចបាននាពេលកន្លងមក ។

៥- សាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ ជួយគ្នា ទៅវិញ ទៅមក នាគ្រាជួបទុក្ខលំបាក ៕