ក្រចេះ ៖ ដោយអនុវត្តបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានសហការជាមួយមន្ទីរសាធារណៈការ ជាមួយលោកគ្រូអ្នកគ្រូ បានចុះធ្វើការផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិច និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សិស្សានុសិស្សដែលសិក្សា នៅក្នុងវិទ្យាល័យក្រចេះក្រុង។