General Commissariat of National Police
.

លោក​ឧត្ដមសេនីយ៍​ត្រី​ ចាប​ សុផាប្ញទ្ធិ​ ដឹកនាំ​កម្លាំង​គោរព​វិញ្ញាណក្ខន្ធ​ និង​នាំ​យក​ថវិកា​ប្រគល់​ជូន​គ្រួសារ​សពលោក​អនុសេនីយ៍​ទោ​ ហង្ស​ ហឹង្ស

Loading

ខេត្តបន្ទាយមានជ័យ ​៖​ នៅ​ថ្ងៃ​ទី​០៧ ខែមករា ​ឆ្នាំ​២០២៥ លោក​ឧត្ដមសេនីយ៍​ត្រី​ ចាប​ សុផាប្ញទ្ធិ​ ស្នងការដ្ឋាន​រង​ផែន​ការ​ងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកអធិការរង នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ និង​មន្ត្រី​នគរបាល​ជា​ច្រើន​រូប​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ និង​ប្រគល់​ថវិកា​ចំនួន​៧លាន ​៥ម៉ឺន​រៀល​ក្នុង​នោះ​ ៖ ថវិកា​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ចំនួន​៦លាន​រៀល​ និង​ថវិកា​បាន​មក​ពី​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​នគរបាល ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃចំនួន ១លាន​ ៥ម៉ឺន​រៀល ​ជូន​ដល់​គ្រួសារ​សព​លោក​អនុសេនីយ៍ទោ​ ហង្ស​ ហឹង្ស នាយ​រង​ផ្នែក​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃដែល​បាន​មរណភាព​ដោយ​ជំងឺ​សួត​ សព​បាន​តម្កល់​ធ្វើ​នៅ​គេហដ្ឋាន​សព​នៅ​ ភូមិ​ទំនប់​នារី​  ឃុំ​តាគង់​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​។ 

ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​លោក​ឧត្ដមសេនីយ៍​ត្រី​ ចាប​ សុផាប្ញទ្ធិ​ បាន​ពាំនាំ​នូវ​ការ​ចូល​រួម​រំលែក​ទុក្ខ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នង​ការ​ និង​រូប​លោក​ផ្ទាល់​ចូលរួម​សោកស្ដាយ​យ៉ាង​ក្រៃលែង​ជា​មួយ​ក្រុម​គ្រួសារ​សព​ដែល​បាន​បាត់បង់​ប្តី​ ឪពុក​ជា​ទី​គោរព​ស្រឡាញ់​៕