General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ អញ្ជើញដឹកនាំកងកម្លាំងនគរបាលចូលរួម និងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព មិទ្ទីញរំលឹកខួបអនុស្សាវរីយ៍ នៃថ្ងៃជ័យជំនះ ៧មករា នៅខេត្តកែប

Loading

ខេត្តកែប ៖ នៅថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំកម្លាំងនគរបាលចូលរួម និងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងអង្គមិទ្ទីញរំលឹកខួបអនុស្សាវរីយ៍លេីកទី៤៦ នៃថ្ងៃជ័យជំនះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅឧទ្យាន សម្តេចតេជោ ហ៊ុន សែន វិមានឯករាជ្យ ខេត្តកែប។

អង្គពិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត  ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដែលមានឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ យុវជន និងប្រជាពលរដ្ឋសរុបប្រមាណ ១.៣៣៥ អង្គ/នាក់ និមន្ត និងអញ្ជើញចូលរួម មានសុវត្ថិភាព និងរបៀបរៀបរយល្អ៕