ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងជាប្រធានសមាគមអតីតយុទ្ទជនកម្ពុជា ខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងចែកអំណោយជូនគ្រួសារអតីតយុទ្ទជនចំនួន៣០០គ្រួសារ និងប្រគល់ផ្ទះថ្មីចំនួន១០ខ្នងជូនដល់គ្រួសារអតីតយុទ្ធជនកម្ពុជា នៅភូមិតេជោសន្តិភាពការ៉េពីរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ តំណាងក៏ខ្ពងខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ មន្ទីរពាក់ព័ន្ធ ។
សម្ភារៈ ដែលក្នុងមួយគ្រួសារអតីតយុទ្ធជនទទួលបានមាន -អង្ករ ចំនួន១៥គីឡូ -ទឹកត្រី ចំនួន០១យួរ -ទឹកសេអ៊ីវ ចំនួន០១យួត -ត្រីខ ចំនួន០១យួរ -មី ចំនួន០១កេះ -មុង ចំនួន០១ -កន្ទាល ចំនួន០១ -ថវិកា ចំនួន៥ម៉ឺនរៀល ៕