General Commissariat of National Police
.

ប្រភពបាននិយាយថា នាយករដ្ឋមន្ត្រីកាណាដាលោក Trudeau អាចនឹងប្រកាសលាលែងពីតំណែង

Loading

(Reuters)– កាលពីថ្ងៃអាទិត្យ ប្រភពជិតស្និទ្ធបាននិយាយថា នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau អាចនឹងប្រកាសពីបំណងលាលែងពីតំណែង ទោះបីជាលោកមិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយក៏ដោយ។ ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រ បន្ទាប់ពីសារព័ត៌មាន Globe and Mail បានរាយការណ៍ថា លោក Trudeau ត្រូវបានគេរំពឹងថានឹងប្រកាសនៅព្រឹកថ្ងៃច័ន្ទស្តីពីការលាលែងពីតំណែងជាមេដឹកនាំគណបក្សសេរីនិយម ដែលកំពុងកាន់អំណាចរបស់ប្រទេសកាណាដា បន្ទាប់ពីកាន់តំណែងរយៈពេល ០៩ឆ្នាំ។

ប្រភពដដែលបានស្នើសុំមិនបញ្ចេញឈ្មោះព្រោះពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈ។ ការចុះចេញរបស់លោក Trudeau នឹងបន្សល់គណបក្សដោយគ្មានប្រមុខអចិន្ត្រៃយ៍ នៅពេលដែលការស្ទង់មតិបង្ហាញថា ក្រុមសេរីនិយមនឹងចាញ់គណបក្សអភិរក្ស នៅក្នុងការបោះឆ្នោតដែលត្រូវតែធ្វើឡើងនៅចុងខែតុលា។

ប្រភពបានប្រាប់ Globe and Mail ថាពួកគេមិនបានដឹងច្បាស់អំពីពេលវេលាដែលលោក Trudeau នឹងប្រកាសផែនការចុះចេញ ប៉ុន្តែបាននិយាយថាពួកគេរំពឹងថា នឹងកើតឡើងមុនពេលកិច្ចប្រជុំបន្ទាន់នៃសមាជិកសភាសេរីនៅថ្ងៃពុធ ៕