General Commissariat of National Police
.

ផ្ទុះសេខ្សែភ្លើង បណ្តាលអោយអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្នទាំងស្រុង នៅក្រុងសែនមនោរម្យ

Loading

មណ្ឌលគិរី ៖ កាលពីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ​២០២៥ វេលាម៉ោង ២៣និង ១៤នាទីយប់កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ពានមានជ័យក្រោយពីបាន​ទទួលព័ត៌​មានពី ប្រជាពលរដ្ឋរស់នៅភូមិអូរស្ពានសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។ មានករណីគ្រោះអគ្គីភ័យមួយបានកើតឡើងបណ្ដាល​ឲ្យឆេះផ្ទះ ប្រជាពលរដ្នដែលមានឈ្មោះ នាង សុភាព ជនជា​តិខ្មែរមាន អាយុ ៥១ឆ្នាំ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្ន ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

ក្រោយពីបានទទួលពត៏នេះ ភ្លាមៗពីប្រជាពលរដ្ឋ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីដឹកនាំដោយលោកវរសេនីយ៍ឯក នួន ហាន ស្នង​ការរងទទួលផែនការងារបង្ការនិងពន្លត់អគ្គីភ័យ​ដោយមានការចូលរួមដោយ៖ ១/.លោកវរសេ​នីយ៍ឯក មឿង សុផល នាយការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ។ ២/.កម្លាំងជំនាញការិយា​ល័យបង្ការនិងពន្លត់អគ្គីភ័យ។ ៣/.លោកវរសេ​នីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនម​នោរម្យ។ ៤/.កម្លាំងផ្នែកជំនាញអធិការដ្ឋាននគ​របាលក្រុងសែមនោរម្យ។ ៥/.កម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលស្ពានមានជ័យ។ បានចុះ​អន្ត​រាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន ០៥រថយន្តទើបទើបករណីអគ្គីភ័យបានរលត់ទាំងស្រុង។

ក្នុងករណីគ្រោះអគ្គីភ័យខាងលើនេះពុំមានប៉ះពាល់ដល់អា​យុជីវិតប្រជាពលរដ្ឋឡើយ។
-តាមការបំភ្លឺពីម្ចាស់​ផ្ទះគាត់បានបញ្ជក់ប្រាប់សមត្ថកិច្ចយើងថា÷គឺគានៅវេលាម៉ោង២៣ និង ០០នាទីនៅចំ​ណុចខាងលើផ្ទះចំសសរកណ្តាលមានហុយ​ផ្សែង​ផ្ទុះសេរខ្សែភ្លើងស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះយកតែម្ដង។ ផ្ផះដែលត្រូវអគ្គីភ័យនេះបណ្តាលឲ្យឆាបឆេះ
១/.ផ្ទះថ្មឈើលើប្រក់ស័ង្កសីទំហំ០៨ម៉ែត្រគុណនិង១២ម៉ែត្រឆេះទាំងស្រុង។
-សម្ភារះដែលខូចខាតរួមមានដូចខាងក្រោម÷
១ -.គ្រែឈើចំនួន០៣ធ្វើអំពីឈើធ្នង់ចំនួន២និងធ្វើពីនាងនួនចំនួន០១។
២ -ប្រាក់ចំនួន៣០០.០០០៛(បីរយពាន់រៀល)។
៣ -ចិញ្ចៀនមាសចំនួន ០៦ជី។ ៥/.ទូរស័ព្ទដៃចំនួន០២គ្រឿង។
៤-.ខោអាវនិងសម្ភារះប្រើប្រាស់ផ្សេងៗមួយចំនួនទៀត៕