ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៧:៣០នាទី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់ លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា ស្នងការរង ផែនការងារធនធានមនុស្ស និងលោក ឧត្តមសេនីយ៍ត្រី ថោង សាមិ ស្នងការរង ចុះសំណេះសំណាល សួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី ប៊ុន ណាត ស្នងការរង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងនោះផងដែរ លោកស្នងការង ក៏បានពាំនាំនូវមតិផ្ដាំផ្ញើរ សួរសុខទុក្ខ និងបាននាំយកថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់ លោកស្នងការនគរបាលខេត្ត ចំនួន ២,០០០,០០០ រៀល ទៅប្រគល់ជូន ដើម្បីជួយសម្រួលបន្ទុកគ្រួសារក្នុងការព្យាបាលជំងឺផងដែរ ៕