General Commissariat of National Police
.

តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥

Loading

សៀមរាប ៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោកស្នងការរង លោកនាយការិយាល័យ និងលោកអធិការនគរបាលក្រុង-ស្រុក ដែលពាក់ព័ន្ធផងដែរ ៕