General Commissariat of National Police
.

ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពីបទ រក្សាទុក ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

Loading

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៨:៤០នាទី ដោយបានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងកានគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ។

កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ គឹម សាន ឋានៈនាយរងការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចក្នុងព្រៃស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៖
១-ឈ្មោះ ផល ធា ភេទប្រុស អាយុ ៣២ឆ្នាំ  ជាតិខ្មែរ រស់នៅភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដកហូតគ្រឿងញៀនចំនួន ០២កញ្ចប់ ទូរសព្ទដៃចំនួន ០១គ្រឿង (ពីបទ រក្សាទុក ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។
២-ឈ្មោះ សែម ថន ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ រស់នៅភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដកហូតគ្រឿងញៀនចំនួន ០២កញ្ចប់ (ពីបទ រក្សាទុក ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។
៣-ឈ្មោះ សែប ណាក់ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (ពីបទ សមគំនិត ក្នុងអំពើរក្សាទុក ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
-ចាប់យកវត្ថុតាងរួមមាន ៖
១-គ្រឿងញៀនចំនួន ០៤កញ្ចប់
២-ទូរសព្ទដៃចំនួន ០១គ្រឿង។