General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ខូវ លី តំណាងចូលរួម និងដឹកនាំកម្លាំងនគរបាលចុះការពារសន្តិសុខ សុវត្ថិភាព សម្រួលចរាចរណ៍ ក្នុងពិធីប្រារព្ធខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា”

Loading

ឧត្ដរមានជ័យ៖ នៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់លោកឧត្តមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងផែននគរបាលការពារព្រំដែនគោក ចូលរួម និងដឹកនាំកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ ចុះការពារ សន្តិសុខ សុវត្ថិភាព ក្នុងពិធីប្រារព្ធខួបលើកទី២៦ “ទិវាសន្តិភាពនៅកម្ពុជា” នៅស្តូបនយោបាយឈ្នះឈ្នះ អន្លង់វែង ភ្នំ២០០ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមកិតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ដឧត្ដរមានជ័យ ។

ពិធីខាងលើនេះដែរមានការអញ្ជេីញចូលរួមពី ឯកឧត្តម ប្រតិភូអមដំណើរ​ ឯកឧត្តម មាន​ ចាន់យ៉ាដា​ អភិបាល​ នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម សុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រតិភូ អមដំណើរ ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ លោកអភិបាលក្រុង-ស្រុក ​ទាំង៥ លោក លោកស្រីអភិបាលរងក្រុង-ស្រុក មន្ទីរ អង្គភាព មន្រ្តីរាជការពាក់ព័ន្ធជុំវិញខេត្ត-ស្រុក យុវជនក្រុង-ស្រុកទាំង៥ ព្រះសង្ឃ និងសិស្សានុសិស្ស ដែលមានវត្តមានចូលរួម សរុបចំនួន ២៦២៦ នាក់ និងព្រះសង្ឃ ៧ អង្គ ។

ក្នុងនោះ បានដាក់ពង្រាយ កងកម្លាំងនគរបាល ជាច្រើនសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីយាមកាមយ៉ាងតឹងរឹង ដោយការទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព មួយរយភាគរយជូនថ្នាក់ដឹកនាំ។ ក្នុងនោះកម្លាំងនគរបាលចរាចរណ៍ ក៏ត្រូវបានពង្រឹងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះ ដល់ដំណើរការប្រារព្ធពិធិឡើយ ៕