General Commissariat of National Police
.

ព័ត៌មានលម្អិត ៖ ជាងផ្សារតក្បាលអាគុយឆ្លងចរន្តបង្កជាអគ្គិភ័យឆាបឆេះបន្ទប់ជួល មួយកន្លែង នៅខណ្ឌមានជ័យ, នគរបាលប្រេីប្រាស់ឡានទឹកចំនួន ៣១គ្រឿង

Loading

(ភ្នំពេញ​)៖​ អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨និង០៥នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដែលស្ថិតចំណុចផ្លូវ៣៣BT ក្រុម២ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានបន្តថា​ ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣១គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់១៨ឡាន ស្មើរនឹង៧២ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ពុំបានប្រេីប្រាស់ទឹក, រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មេីរនឹង០៤ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៤ម៉ែត្រគូប, រថយន្តរបស់ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់០៣ឡាន ស្មេីរនឹង១២ម៉ែត្រគូប , រថយន្តរបស់បុរី ប៉េង ហួត បឹងស្នោ ចំនួន០២គ្រឿង ពុំបានប្រេីប្រាស់ទឹក,​ រថយន្តរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន​០២គ្រឿង​ ពុំបានប្រេីប្រាស់ទឹក​ និងរថយន្តរបស់ទីក្រុងអូឡាំព្យា​ ចំនួន​០១គ្រឿង​ ពុំបានប្រេីប្រាស់ទឹក។

ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺ ផ្ទះឈេីលេីថ្មក្រោម ទំហំ (១០ម៉ែត្រ x ១ ០ម៉ែត្រ) ឆេះផ្ទះឈេីលេីថ្មក្រោម ទំហំ (១០ម៉ែត្រ x ១០ម៉ែត្រ) ចំនួន០១ខ្នង, ហាងលក់ទូរស័ព្ទ ចំនួន ០២ហាងអស់ទាំងស្រុង, ទូរដាក់ទូរស័ព្ទ ចំនួន០២ទូរ, ទូរស័ព្ទចំនួន ១៣៥គ្រឿង, Power Bank ចំនួន១៥០គ្រាប់, កង់អាគុយ ចំនួន០៤គ្រឿង, ស្រោមទូរស័ព្ទ, ខ្សែឆ្នាំងសាកទូរស័ព្ទអស់ទាំងស្រុង ហេីយឆេះរាលដាលដល់ហាងលក់ទូរស័ព្ទ ចំនួន០១ហាងខូចខាតដំបូល, ពិដាន និងឆេះរាលដាលដល់ផ្ទះថ្ម ចំនួន០១ខ្នង (ខូចខាតអស់១០%)។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ៩និង៥០នាទីយប់ថ្ងៃខែឆ្នាំដដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានបញ្ជាក់ថា​ ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃេីញថា គឺបណ្តាលឲ្យមកពីជាងផ្សារតក្បាលអាគុយឆ្លងចរន្តបង្កជាអគ្គិភ័យ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ៕