General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ៖ កម្លាំងនគរបាលខេត្តកំពង់ចាម ត្រូវអនុវត្តវិធានការណ៍ក្ដៅ បង្រ្កាបក្មេងទំនើងឱ្យខាងតែបាន

Loading

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ប៉េត​ វ៉េងឃីម​ អភិបាលរងស្រុក តំណាងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការងារ​ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវទិសដៅអនុវត្តបន្ដមួយចំនួនដូចជា ៖
១-ពង្រឹងវិធានការ បង្រ្កាបក្មេងទំនើងឱ្យខានតែបាន “ងើបមួយ វៃមួយ”
២-ពង្រឹងវិធានការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ដូចជា បទល្មើសព្រហ្មទណ្ឌ, ជួញដូរ,
គ្រឿងញៀន និងបទល្មើសសេដ្ឋកិច្ច
៣-បន្ដវិធានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប
៤-កត្ដាសាមគ្គីភាពផ្ទៃក្នុង
៥-ពង្រឹងកម្លាំងអន្តរាគន៍ពិសេស និងវេនប្រចាំការ ២៤/២៤ម៉ោង
៦-ពង្រឹងការល្បាតចល័ត ក្នុងភូមិសាស្ត្រងាយរងគ្រោះ ។

កិច្ចប្រជុំនេះ ក៏មានអញ្ជើញចូលរួមពីលោក អភិបាលរងស្រុក លោកស្នងការរង លោកនាយ-នាយរងការិយាល័យជំនាញ កម្លាំងតំបន់សឹករងស្រុក បញ្ជាការកងរាជអាវុធហត្ថស្រុក លោក-លោកស្រី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងប្រជាការពារគ្រប់ឃុំ ក្នុងស្រុកស្រីសន្ធរ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ កម្លាំងប្រជាការពារ ផងដែរ ៕