General Commissariat of National Police
.

ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៤ ខ្នងផ្ទះ

Loading

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ៦និង០០នាទីល្ងាច នៅក្នុងឃុំផ្សារ កើតមានករណីភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៤ ខ្នងផ្ទះមាន÷
១.ឈ្មោះ មឿង រ៉ន ភេទស្រី ផ្ទះទំហំ ៤×៥ ម សសរកប់ដី ដំបូលប្រក់ស្លឹក ជញ្ជាំងរាំងស្លឹក រលំដួលខូចទាំងស្រុង
២.ឈ្មោះ ផឹង ស្រីរ័ត្ន ភេទស្រី ផ្ទះទំហំ ៤×៥ ម ប្រុសស័ង្កសីជញ្ជាំងស័ង្កសី របើកដំបូលទាំងស្រុង
៣.ឈ្មោះ ប៉ិច វ៉ន ភេទស្រី រហែកដំបូលផ្ទះស័ង្កសី ៤សន្លឹក និងរបើកដំបូលបន្ទប់ទឹក ទំហំ ២×៣ ម
៤.ឈ្មោះ យួន សុផា ភេទស្រី របើកស័ង្កសីចំនួន 3 សន្លឹក ។
អ្នកទាំង៤នាក់ខាងលើ មានទីលំនៅ ចំណុចដំបូកក្រហម ស្ថិតក្នុងភូមិ ក្បាលថ្នល់ ឃុំផ្សារស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ៕