នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក សុីម គង់ អភិបាលស្រុកជើងព្រៃ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ។
ដោយមានការអញ្ជើញចូលរួមពីលោក អភិបាលរងស្រុក លោកស្នងការរង លោកនាយ-នាយរងការិយាល័យជំនាញ កម្លាំងតំបន់សឹករងស្រុក បញ្ជាការកងរាជអាវុធហត្ថស្រុក លោក-លោកស្រី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងប្រជាការពារគ្រប់ឃុំ ក្នុងស្រុកជើងព្រៃ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់កងកម្លាំងនគរបាលទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ត្រូវបន្តកិច្ចសហការល្អគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រងសភាពការណ៍បទល្មើសគ្រប់រូបភាព ពិសេសការបង្រ្កាបក្មេងទំនើងមិនឱ្យកើតមានភាពអសកម្មក្នុងសង្គម ដើម្បីរក្សាបាន សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់ កម្លាំងប្រជាការពារ ផងដែរ ៕