ខេត្តមណ្ឌលគិរី ÷ នៅព្រឹក ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី សៅ សាវ៉ាត ស្នងការរងទទួលការងារផែនសេនាធិការ លោកស្រី ឧត្តមសេនីយ៍ត្រី ហួន គឹមហេង តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងរការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំកម្លាំងមន្ត្រីនគរបាលអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤”កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ គ្រប់មធ្យោបាយក្នុងសម័យឌីជីថល”។ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី។
ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៅតាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋនិងសិស្សានុសិស្ស មន្រ្តីជំនាញជាច្រើនរូបផងដែរ ។ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍របស់ គ.ខ.ប.ជ បានឡើងអានសុន្ទរកថាស្វាគមន៍និងរបាយបការណ៍ស្ថានភាពជួញដូរមនុស្សព្រមទាំងប្ដេជ្ញាចិត្តរបស់ គ.ខ.ប.ជ នាពេលនោះ ឯកឧត្តម ថង សាវុនឡើងអានសុន្ទរកថាស្វាគមន៍និងរបាយការណ៍សង្ខេបថ្លែងដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕