General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជេីញពិនិត្យការឈូសឆាយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ

Loading

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ដឹកនាំការងារនាយកដ្ឋានកណ្តាលនគរបាលព្រំដែន ទទួលទិសភូមិភាគ៣-៤-៥ បានអញ្ជេីញពិនិត្យការឈូសឆាយសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងលោក លោកស្រីស្នងការរង និងកងកម្លាំងនគរបាលខេត្តតាកែវជាច្រេីនរូបទៀត។
សមិទ្ធផលដែលគ្រោងសាងសង់រួមមានៈ
-អគារស្នាក់នៅរបស់កងកម្លាំង០១ខ្នង ស្មេីនឹង០៧បន្ទប់
-អគារកម្លាំងអន្តរាគមន៍០១ខ្នង
-ផ្ទះបាយសម្រាប់កម្លាំងអន្តរាគមន៍០១ខ្នង
-អគាររថយន្តអគ្គិភ័យ-អន្តរាគមន៍០១ខ្នង
-ចាក់ផ្លូវកៅស៊ូ AC មួយខ្សែប្រវែង១៧២ម៉ែត្រ។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានឧបត្ថម្ភថវិកា១០០,០០០,០០០៛(មួយរយលានរៀល) ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕