General Commissariat of National Police
.

អធិការនគរបាលខណ្ឌដង្កោដឹកនាំកិច្ច ប្រជុំបន្ទាន់ពង្រឹងពាក់ព័ន្ធក្មេងទំនើងក្នុងមូលដ្ឋាន

Loading

ភ្នំពេញ៖ ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយឡែកនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរ បាលខណ្ឌដង្កោ បានកោះប្រជុំបន្ទាន់ពាក់ព័ន្ធករណីក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនី យ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ធ្នូនេះ លោកបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លើការងារបង្ក្រាបក្រុមក្មេងទំនើងដែលបង្កភាពអាណាធិបតេយ្យក្នុងមូលដ្ឋាន និងដើម្បីចូលរួមធានារក្សាបានសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឲ្យទទួលបានជោគជ័យ។

លោកអធិការក៏បានជំរុញដល់នាយប៉ុស្តិ៍រដ្ឋបាលទាំង១២ ត្រូវយកចិត្តទុកដាក់បំផុតជុំវិញបញ្ហាក្មេងទំនើងនៅក្នុងមូលដ្ឋានដោយមិនលើកលែងបានឡើយ ជាពិសេសត្រូវដឹកនាំចេញល្បាតក្នុងមូលដ្ឋាន និងសហការជាមួយអាជ្ញាធរជាប់ព្រំប្រទល់។

គួររំលឹកថា កម្លាំងនគរបាល នៃអធិការ ដ្ឋាននគរបាលខណ្ឌដង្កោ បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាបក្រុមក្មេងទំនើងដែលអុកឡុកកាប់ម៉ូតូដល់ក្នុងផ្ទះសំណាក់ និងក្មេងទំនើងគប់កាប់ប្លន់បានជាបន្តបន្ទាប់កាលពីកន្លងទៅ។ ហើយក្រុមក្មេងទំនើងទាំងនេះក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះ អាសន្ននៅពន្ធនាគារព្រៃស៕