ខេត្តកំពង់ធំ ៖ អនុវត្តយោងតាមបទបញ្ជា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដាក់ចេញនូវវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅបង្ក្រាបក្រុមក្មេងទំនើង ឲ្យខាងតែបាន….!
ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុកតាំងគោក បានចុះស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៤នាក់ នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ៣០ នាទីបន្ទាប់ពីធ្វើសកម្មភាពកាប់បំផ្លេចបំផ្លាញទ្រព្យសម្បត្តិ អ្នកដទៃ (កាប់ម៉ូតូ)
របស់ជនរងគ្រោះឈ្មោះ ហុង ដេវីត ភេទ ប្រុស អាយុ១៦ឆ្នាំ នៅភូមីគីរីអណ្ដែត ឃុំទ្រៀលស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២២.០០នាទី នៅចំនុចអូរ អ្នកវាំង ឃុំស្រឡៅ ស្រុកតាំងគោក។
ឃាត់ជនសង្ស័យមានឈ្មោះដូចខាងក្រោម
១. ឈ្មោះ លឹម មករា (ហៅសិង្ហ) ភេទ ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ ឈូក ឃុំទ្រៀល ស្រុក តាំងគោក ខេត្ត កំពង់ធំ (ជាអ្នកកាន់ដាវកាប់ម៉ូតូ) ។
២. ឈ្មោះ ពុធ មិថុនា ភេទប្រុស អាយុ១៦ឆ្នាំ រស់ នៅភូមិ វាលអំពិល ឃុំទ្រៀលដោយ ស្រុកតាំងគោក ខេត្តកំពង់ធំ (ជាអ្នកកាន់ដំបងវាយម៉ូតូ) ។
៣. ឈ្មោះ ឡុង សុវណ្ណតារា ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្ត កំពង់ធំ (ជាអ្នកឌុប) ។
៤. ឈ្មោះ ប៉ូ វុទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវាលអំពិល ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ (ជាអ្នកកាន់ពូថៅកាប់ម៉ូតូ)។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការសមត្ថកិច្ចដកហូតបាន វត្ថុតាងរួមមាន÷ ១.ដាវចំនួ ០១ដេីម,២. ពូថៅចំនួន ០១,៣. ដំបង់ឬស្សីចំនួន ០១, ៤.ម៉ូតូជិះធ្វេីសកម្មភាពចំនួន ០១គ្រឿង ។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញ កសាងសំនុំរឿងដើម្បីអនុវត្តន៍ តាមនីតិវិធី ៕