ខេត្តឧត្ដរមានជ័យ ៖ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ហង្ស បូរ ស្នងការរងផែនការងារនគរបាលការពារព្រំដែនគោក តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានដឹកនាំកន្លាំងអញ្ជើញ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីតួនាទីភារកិច្ច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងកាតព្វកិច្ចរបស់អាជ្ញាធ មានសមត្ថកិច្ច ចំពោះជនដែលដកហូតសេរីភាព ក្រោមអធិបតីភាព ឯកឧត្ដម ហុី ព្រូ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅសាលប្រជុំតូច នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ ។ ដោយមានការចូលរួមពី លោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុក លោកនាយរងការិយាល័យ និងមន្រ្ដីជំនាញពាក់ព័ន្ធ ។