General Commissariat of National Police
.

នគរបាលខេត្តព្រៃវែង បន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហ ទាំងថ្ងៃទាំងយប់ ជាប្រចាំ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ

Loading

ខេត្តព្រៃវែង ៖ នគរបាលទូទាំងខេត្តព្រៃវែង បន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហគ្រប់ច្រកល្ហក ទាំងថ្ងៃទាំងយប់ដូចភ្លៀងរលឹម ជាប្រចាំតាមមូលដ្ឋាន ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ និងបង្រ្កាបឱ្យទាន់ពេលវេលា នូវសកម្មភាពល្មើសច្បាប់ទាំងឡាយណា ដែលបម្រុងនឹងកើតមានឡើងជាយថាហេតុ ពិសេសគឺបទល្មើសគ្រឿងញៀន ចោរកម្ម និងបញ្ហាក្មេងទំនើង ។

លើសពីនេះទៅទៀត ក្រៅពីការងាររក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នគរបាលយើង ក៍បានបន្តចុះសួរសុខទុកប្រជាពលរដ្ឋ និងអាជីវកលក់ដូរតាមផ្សារ ដើម្បីប្រមូលពត៌មាន អំពីទុកកង្វល់ និងជួយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ៕