General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៨ ខែកក្កដា រកឃើញយានយន្តល្មើស ចំនួន ២៥២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យ ដឹងថា ចំនួនគោលដៅសរុប ៦៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣២៣គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ១៨២គ្រឿង និងម៉ូតូ ១៣៦គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើស សរុបចំនួន ២៥២គ្រឿង, រថយន្តធំ ៥គ្រឿង, រថយន្តតូច ១៣៦គ្រឿង និងម៉ូតូ ១១១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ថ្ងៃ ពីថ្ងៃទី១-០៨ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្ត ចូលគោលដៅចំនួន ៣,២៧៥គ្រឿង, រថយន្តធំ ១៥០គ្រឿង, រថយន្តតូច ១,១៣៥គ្រឿង, ម៉ូតូ ១,៩៩០គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៣៤១គ្រឿង, រថយន្តធំ ៧៨គ្រឿង, រថយន្តតូច ៧១០គ្រឿង និងម៉ូតូ ១,៥៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕