ខេត្តព្រៃវែង ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅតាមបណ្ដាអធិការដ្ឋានទូទាំងខេត្តព្រៃវែងបន្តចុះធ្វើ វេទិការផ្សព្វផ្សាយអប់រំ ដើម្បីផ្សព្វផ្សាយអំពី គោលនយោបាយ ភូមិ -ឃុំ មានសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់បន្ថែមទៀត ក្នុងនោះដែរមន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋចូលរួមស្តាប់ និងផ្តល់នូវមតិយោបល់អំពីបញ្ហាប្រឈមនានាដែលជួបប្រទះកន្លងមកហើយនគរបាលមិនបានដឹង ។
លើសពីនេះទៅទៀត នគរបាលខេត្តព្រៃវែងបានណែនាំ នឹងផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋអោយធ្វើការអប់រំណែនាំដល់កូនចៅរបស់ពួកគាត់ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃ គ្រឿងញៀន ក៏ដូចជាបញ្ហាក្មេងទំនើងជាដើម ដែលជាហេតុនាំឲ្យខូចនៅ អនាគត់របស់ពួកគេ ក៏ដូចដាបំផ្លាញ់ដល់គ្រួសារ និងសង្គមជាតិផងដែរ ។ បន្ថែមពីនេះទៀតកម្លាំងនគរបាលរបស់យើងក៏បានក្រើនរំលឹក នឹងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពនូវច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាជៀសវាងកាកើតឡើងនៅគ្រោះថ្នាក់ជាយថាហេតុ ៕