General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៥ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ៣៦៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៨៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៣៤គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ២០៨គ្រឿង និងម៉ូតូ ៣២៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៦៩គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៩១គ្រឿង និងម៉ូតូ ២៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៥ ថ្ងៃ ពីថ្ងៃទី១-២៥ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១០,៩៦៥គ្រឿង, រថយន្តធំ ១៧៣គ្រឿង, រថយន្តតូច ៣,៨០២គ្រឿង, ម៉ូតូ ៦,៩៩០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,៣៧២គ្រឿង, រថយន្តធំ ១០៩គ្រឿង, រថយន្តតូច ២,៦២១គ្រឿង និងម៉ូតូ ៥,៦៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕