General Commissariat of National Police
.

នគរបាលខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ

Loading

កំពង់ឆ្នាំង ៖ នៅយប់ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយអនុវត្តតាមការណែនាំរបស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យគ្រឿងញៀន អប់រំណែនាំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងធ្វើការអប់រំណែនាំដល់អ្នកបើកបរដែលដាក់តាំងភ្លើងបំភ្លឺផ្លូវខុសលក្ខណ: បច្ចេកទេស, ពាក់មួកការពារសុវត្ថិភាព និងខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវ គ្រប់ពេលដែលធ្វើដំណើរ និងល្បាតតាមបណ្តាគោលដៅដែលមានភាពស្មុគស្មាញផងដែរ៕