ព្រះវិហារ៖ នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំលោក លោកស្រីស្នងការរង លោកនាយការិយាល័យពាក់ព័ន្ធ លោកអធិការ អធិការរងក្រុង/ស្រុកទាំង ០៨ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការចុះអង្កេតពិនិត្យពន្ធនាគារ កន្លែងឃុំឃាំង និងកន្លែងដកហូតសេរីភាពនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ី ព្រូ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មជាប្រធានប្រតិភូ និងក្រុមការងាររួមដំណើបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាចុះអង្កេត ពិនិត្យពន្ធនាគារ កន្លែងឃុំឃាំង និងកន្លែងដកហូតសេរីភាពខេព្រះវិហារ ។