General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត 

Loading

ខេត្តកំពង់ធំ ៖ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ដ ដឹកនាំកងកម្លាំង
នគរបាល គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២៤។

បន្ទាប់ពី ពិធីគោរពទង់ជាតិ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលមានប្រសាសន៍ សំណេះសំណាលជាមួយកងកម្លាំង ដោយលើកឡើងអំពីស្មាដៃ គុណបំណាច់ របស់កងកម្លាំងនគរបាលជាតិ ក្នុងការអនុវត្ត តួនាទី បេសកកម្ម រយៈពេលកន្លងមក សម្រេចបានលទ្ធផល ជោគជ័យ គួរជាទីមោទនៈ ។

ជាមួយប្រសាសន៍ សំណេះសំណាលខាងលើនេះ លោកឧត្តមសេនីយ៍ ស្នងការ បានផ្សព្វផ្សាយសភាពការណ៍ ថ្មីៗ នៃការប្រព្រឹត្តទៅ របស់សង្គមជាតិ នាពេលបច្ចុប្បន្ន ដល់កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃ ចន្ទ ដើមសប្តាហ៍ ។

លោកស្នងការ បានណែនាំផ្ដាំផ្ញើ ដល់បងប្អូន : ១.សំដៅពង្រឹងបទវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ ដើម្បីថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សារណ: សុវត្ថិភាពសង្គម ជូនប្រទេសជាតិ ប្រកបដោយប្រសិទ្ឋភាព ពង្រឹងការគោរពអនុវត្ត តួនាទី ភារកិច្ច គ្រប់ឋានានុក្រម មានសាមគ្គីភាព អង្គឯកភាព មានទំនួលខុសត្រូវខ្ពស់, ២.ការគ្រងឯកសណ្ឋាន ឲ្យបានសមរម្យ សាកសមជាមន្ត្រីនគរបាលជាតិ គ្រប់ពេលវេលាបំពេញភារកិច្ច, .សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកបដោយក្រមសីលធម៌ សម្រាប់កិច្ច សហការល្អ ៕