រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៩២គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩០គ្រឿង, រថយន្តធំ ៩គ្រឿង, រថយន្តតូច ១៣៤គ្រឿង និងម៉ូតូ ២៤៧គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៦៩គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៨៧គ្រឿង និងម៉ូតូ ១៨០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៤ ថ្ងៃ ពីថ្ងៃទី១-២៤ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១០,៤៣១គ្រឿង, រថយន្តធំ ១៧១គ្រឿង, រថយន្តតូច ៣,៥៩៤គ្រឿង, ម៉ូតូ ៦,៦៦៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,០០៣គ្រឿង, រថយន្តធំ ១០៧គ្រឿង, រថយន្តតូច ២,៥៣០គ្រឿង និងម៉ូតូ ៥,៣៦៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕