General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានចាត់តំណាងលោក ឧត្តម​សេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ អញ្ជើញចូល​រួមកិច្ចប្រជុំពិភាក្សាចុះអង្កេតពិនិត្យពន្ធនាគារកន្លែងឃុំឃាំង និងកន្លែងដកហូតសេរីភាព

Loading

មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែមិគ​សិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នងការរងតំណាងលោក ឧត្តម​សេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត​មណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភា
ក្សាស្តីពីការចុះអង្កេតពិនិត្យពន្ធនាគារ កន្លែងឃុំឃាំង និងកន្លែងដកហូតសេរីភាពនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម វ៉ាន់នី សមាជិ​កគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មជាប្រធា​នប្រតិភូ និងក្រុមការងាររួមដំណើបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាចុះអង្កេត ពិនិត្យពន្ធនាគារ កន្លែងឃុំឃាំង និងកន្លែងដក​ហូត​សេរីភាពខេត្តមណ្ឌលគិរី ព្រមទាំងមានការអញ្ជើញ​ចូលរួមពីសំណាក់ លោកស្នងការរងនគបាលខេត្ត លោកអធិការក្រុងស្រុក លោកនាយ នាយរងការិយាល័យជំនាញ និងមន្ត្រីនគរបាលជំនាញពាក់ព័ន្ធជាច្រើនរូបទៀត៕