General Commissariat of National Police
.

លោកវរសេនីយ៍ ឯក ចំរើន ភារុណ តំណាងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ដឹកនាំកម្លាំងមន្ត្រីនគរបាលចំនួន៩៨នាក់ អញ្ជើញចូលរួមក្នុងពិធីស្បថសច្ចាប្រណិធានបំពេញនីតិ សម្បទាជាមន្ត្រីនគរបាលយុត្តិធម៌

Loading

មណ្ឌលគិរី៖ ព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តលោកវរសេនីយ៍ឯក ចំរើន ភារុន ស្នងការរងផែនការងារនគរបាលយុត្តិធម៏តំណាងដ៍ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹកនាំមន្រ្តីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តនិងតាមបណ្តាអធិការក្រុងស្រុកទាំងប្រាំសរុបចំនួន៩៨នាក់អញ្ជើញចូលរួមក្នុងពិធីស្បថសច្ចាប្រណិធានជាមន្រ្តីនគរបាលយុត្តិធម៏នៅសាលាឧទ្ទរខេត្តត្បូងឃ្មុំ។

ពិធីធ្វើសច្ចាប្រណិធានបានប្រព្រិត្តធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម យ៉ា ណារិន អនុប្រធានសាលា
ឧទ្ធរណ៍ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមប្រឹក្សានិងមានការអញ្ជើញចូលរួមពីឯកឧត្តម រៀល សុភិន អនុប្រធាន សា លាឧទ្ធរណ៍ និងជាចៅក្រមក្រុម ប្រឹក្សាឯកឧត្តម ទី សំណាង អនុប្រធានសា លាឧទ្ធរណ៍ និងជាចៅក្រមក្រុម ប្រឹក្សា -ឯកឧត្តម ជេត ខេមរា អគ្គព្រះ រាជ អាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធ
រណ៍ និងជាតំណាងមហាអយ្យការ និងលោកស្រីក្រឡាបញ្ជីបានរៀបចំពិធីសច្ចាប្រណិធានជូនដល់មន្ត្រីនគរបាលមកពីស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគីរី ដែលមានសមាសភាពសរុបចំនួន ៩៨នាក់ ដែលទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌នៅសាលាឧទ្ទរណ៍នៃខេត្តត្បួងឃ្មុំនាឧិកាសនោះផងដែរ៕