General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៣ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ២៦៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៦១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩៣គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ១៦៣គ្រឿង និងម៉ូតូ ២២៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២៦៧គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៨៧គ្រឿង និងម៉ូតូ ១៧៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល១៣ ថ្ងៃ ពីថ្ងៃទី១-១៣ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៥,៨៨១គ្រឿង, រថយន្តធំ ១២៤គ្រឿង, រថយន្តតូច ២,០៧៦គ្រឿង, ម៉ូតូ ៣,៦៨១គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤,៤២០គ្រឿង, រថយន្តធំ ៧៤គ្រឿង, រថយន្តតូច ១,៤៣៧គ្រឿង និងម៉ូតូ ២,៩០៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។