ខេត្តកែប៖ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដាក់ចេញផែនការ ដោយពង្រាយកម្លាំងនគរបាលខេត្ត ក្រុង ស្រុក ចុះប្រតិបត្តិការបំពេញបេសកកម្មការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈនៅតាមដងផ្លូវ និងតាមតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងខេត្ត ដេីម្បីសម្រួលការធ្វេីដំណេីរឆ្លងកាត់របស់ថ្នាក់ដឹកនាំ បងប្អូនពលរដ្ឋភ្ញៀវជាតិ-អន្តរជាតិ ដែលអញ្ជើញចូលរួមពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត និងមកកំសាន្ដនៅខេត្តកែប ចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤៕