ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៤ លោក ឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរងផែនការងារអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស្នងការ ចូលរួមប្រកាសក្រុមការងារ និងផ្សព្វផ្សាយការត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមដឹកនាំរួម និងលោក វ៉ាត់ ប៉ារ៉ានី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រឹទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។
ក្នុងកិច្ចប្រជុំនេះអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកស្នងការរង មន្រ្តីសាលាខេត្ត ក្រុមប្រឹក្សាក្រុង/ស្រុកទាំង០៨ លោកអធិការក្រុង/ស្រុកទាំង០៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍ ។