General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់ ពិធីបុណ្យរំលឹកគុណអង្គរ លើកទី៤

Loading

សៀមរាប ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០នាទី នៅសាលប្រជុំស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារ សន្តិសុខ និងសណ្តាប់ធ្នាប់ ពិធីបុណ្យរំលឹកគុណអង្គរ លើកទី៤ (ខួបឆ្នាំទី៣២ នៃការចុះបញ្ជីរមណីយដ្ឋានអង្គរ) ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ និងលោកអធិការនគរបាលក្រុង-ស្រុក ដែលពាក់ព័ន្ធផងដែរ ៕