General Commissariat of National Police
.

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ក្នុងការប្រកួតវោហារកោសល

Loading

រាជធានីភ្នំពេញ៖ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការគ្នាបើកវគ្គផ្សព្វផ្សាយបង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន ក្នុងការប្រកួតវោហាកោសល្យដល់និស្សិត សាកលវិទ្យាល័យកសិកម្មចំការដូង ដែលមានអ្នកចូលរួមជាង៦០០នាក់។

លោក អ៊ឹង រតនា សាកលវិទ្យាធិការរង បានមានប្រសាសន៍ស្វាគមន៍ និងរាយការណ៍ពីការរីកចម្រើន និងការខិតខំចូលរួម ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន ដល់និស្សិត។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯកលឹម តុង ហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនង សាធារណៈនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំនៅការកោតសសើរពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់អ្នកដឹកនាំក្រសួងក៏ដូចជា សាកលវិទ្យាល័យដែលបានខិតខំអត់ បានរួមគ្នាបង្កើតឲ្យមានព្រឹត្តិការណ៍ផ្សព្វផ្សាយ ក៏ដូចជាការប្រកួត នៅវោហាកោសល្យនេះនិស្សិតទាំងអស់ ចាប់ផ្តើមស្រាវជ្រាវនូវចំណេះដឹង ពាក់ព័ន្ធបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍ ពីការប្រើប្រាស់ App NoDrug អ្នករាយការណ៍មានសុវត្ថិភាព 100% គ្មានអត្តសញ្ញាណសម្រាប់ឲ្យគេសង្ស័យឬសងសឹកឡើយ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់បន្ថែមថា ការប្រកួតវោហារកោសល្យនោះគឺ មានបីក្រុមជ្រើសចេញពីចំណោមនិស្សិតទាំងអស់ របស់សាកលវិទ្យាល័យជាតិចំការដូង ធ្វើការសិក្សាស្រាវជ្រាវ បកស្រាយ ការពារលើប្រធានបទដើម្បីទទួលបាននូវការលើកសរសើរដោយរង្វាន់លេខ១ ទទួលបានថវិកាពី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន២ លានរៀលនិងរង្វាន់លួងចិត្តសម្រាប់ក្រុមលេខ២ និងលេខ៣ ក្នុងគឺមួយក្រុមៗទទួលបានថវិកាមួយលានរៀល ពីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ។

ក្នុងនាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្នុងឱកាសនោះដែរ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អរគុណដ៏គ្រប់ភាគីទាំងអស់ហើយការងារផ្សព្វផ្សាយក៏ដូចជា ការប្រកួតវោហាកោសល្យ ពិតជាមានសារសំខាន់ និងទាក់ទាញចំណាប់អារម្មណ៍ពីនិស្សិតទាំងអស់ សិក្សាស្រាវជ្រាវចំណេះដឹងពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug សម្រាប់ចូលរួមប្រកួតលើកកម្ពស់ ការបានការយល់ដឹងកាន់តែទូលំទូលាយ ពីផលប៉ះពាល់នៃគ្រឿងញៀន នឹងធានាបាននូវសុខុមាលភាពមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រួមទាំងនិស្សិត នៅក្រោមការគ្រប់គ្រង នៃគ្រឹះស្ថានសិក្សាក្រោមឱវាទក្រសួងផងដែរ យើងទាំងអស់គ្នាត្រូវតែរួមសហការគ្នា ធ្វើយ៉ាងណាឱ្យជីវិតយើងនិងសហគមន៍យើងគ្មានគ្រឿងញៀនពោលគឺ ការលុបបំបាត់គ្រឿងញៀន ដោយផ្តើមចេញពីយើងទាំងអស់គ្នា៕