ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងជាប្រធានអនុគណៈកម្មការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួស នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត បានដំណើរការប្រឡងប្រជែង ជ្រើសរើសក្របខណ្ឌមន្ត្រីនគរបាលបំពេញជួស ប្រព្រឹត្តទៅយ៉ាងរលូន ពុំមានអ្វីកើតឡើងឡើយ៕