រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានចូលរួមសម្របសម្រួលក្នុងពិធីសម្បថ ជូនមន្ត្រីនគរបាលជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទទួលបាននីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ នៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាសម្បថ , ឯកឧត្តម ស៊ិន រិទ្ធ អគ្គព្រះរាជអាជ្ញារង តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងសមាជិកក្រុមប្រឹក្សាសម្បថ ជាអធិបតី។
សមាសភាពចូលរួមសម្បថមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ឧត្តមសេនីយ៍ឯក អៃ សុខខេម៉ា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ជាតំណាងដើម្បីដឹកនាំមន្ត្រីនគរបាលជាតិ ចំនួន ៩១រូប ដែលមកពីបណ្តានាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ មានដូចខាងក្រោម ៖
-នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ចំនួន ០៣រូប
-នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចំនួន ០១រូប
-នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចំនួន ០៣រូប
-មន្ទីរប្រឆាំងគ្រឿងញៀន ចំនួន ០១រូប
-នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ចំនួន ០១រូប
-ការិយាល័យនគរបាលអន្តរជាតិ ចំនួន ០៣រូប
-ស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន ០២រូប
-ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន ០១រូប
-ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន ០១រូប
-ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន ០២រូប
– ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន ៧២រូប ៕