រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ២០៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៤៥គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ២៤៩គ្រឿង និងម៉ូតូ ២៨១គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៥៤គ្រឿង, រថយន្តធំ ៧គ្រឿង, រថយន្តតូច ១៧៨គ្រឿង និងម៉ូតូ ១៦៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល១២ ថ្ងៃ ពីថ្ងៃទី១-១២ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៥,៤៨៨គ្រឿង, រថយន្តធំ ១១៨គ្រឿង, រថយន្តតូច ១,៩១៣គ្រឿង, ម៉ូតូ ៣,៤៥៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤,១៥៣គ្រឿង, រថយន្តធំ ៧០គ្រឿង, រថយន្តតូច ១,៣៥០គ្រឿង និងម៉ូតូ ២,៧៣៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។