មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤លោក ឧត្ដមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការរងទទួល ផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងជាប្រធានអនុគណៈកម្មការប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួស នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមក្នុងការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួស ប្រចាំឆ្នាំ២០២៤ ដោយវិញ្ញាសារសម្ភាសផ្ទាល់មាត់ ទៅលើបេក្ខជនប្រឡងបំពេញជួសឆ្នាំ២០២៤ មន្រ្តីនគរបាលឱ្យចូលបំរើការងារនៅតាមវរសេនាតូចនគរបាលការពារព្រំដែនគោក និងបំពេញបន្ថែមដល់ប៉ុស្តិ៍នគរបាល រដ្ឋបាលនៅតាមបណ្តា ឃុំ-សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។
ការជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឱ សំណាង ប្រធាននាយកដ្ឋានបុគ្គលិក
ព្រមទាំងលោក ឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិកអគ្គស្នងការនគរបាលជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍សាស្ដ្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានមនុស្ស និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការប្រឡងប្រជែងជ្រើស
រើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ។ សូមបញ្ជាក់ផងដែរថា÷ បេក្ខជនប្រឡងសរុបមានចំនួន៧៣នាក់ ក្នុងនោះបេក្ខនារីមាន ចំនួន ០១នាក់ការដំណើរការប្រឡងបានប្រពឹត្តទៅដោយរលូន៕