General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ និង ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ

Loading

(កំពង់ធំ)៖ នារសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំ មានរៀបចំពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារ ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បាននាំយកការផ្តាំផ្ញើការសួរសុខទុក្ខ
ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ​ ជូនដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទាំងអស់​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មលើការងាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ទន្ទឹមនេះដែរ ឯកឧត្តម បានពិនិត្យវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងផ្តល់អនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធការងារសន្តិសុខ បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទ បទល្មើសបច្ចេកវិទ្យា ការគ្រប់គ្រងក្មេងទំនើង បទល្មើសល្បែងស៊ីសង និងឆបោក កម្ចីអនឡាញ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ការងារសណ្តាប់ធ្នាប់ដើម្បីធានារក្សាឱ្យបានសន្តិសុខជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសូមយកចិត្តទុកដាក់លើការអនុវត្គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព​ ព្រមទាំងកិច្ចការងារសំខាន់ៗមួយចំនួនទៀត។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានប្រគល់ម៉ូតូ ចំនួន០៤គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាប់បម្រើការងារផងដែរ៕