រាជធានីភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជួបពិភាក្សាជាមួយតំណាងធនាគារជាតិ នៃកម្ពុជា លើស្ថានភាព បច្ចុប្បន្នភាព និងចំណាត់ការលើការលើកផ្លាក និងលួចលាក់បង្កប់អាជីវកម្មប្ដូររូបិយបណ្ណ នៅធនាគារជាតិ នៃកម្ពុជា អគារសែនសុខ។