ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី តំណាងខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានទទួលក្រុមការងារនៃនាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជា ចាន់នី អនុប្រធាននាយកដ្ឋាន ដែលបាននាំយកឯកសណ្ឋានរបស់កងកម្លាំងនគរបាល ជាគោលរបបឆ្នាំ២០២៤ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។ ពិធីប្រគល់-ទទួល នេះដែរមានការអញ្ជើញចូលរួមលោកស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ លោកនាយ នាយរងការិយាល័យភស្តុភារ លោកអធិការ អធិការរងនគរបាលក្រុង.ស្រុកទាំង៧ និងលោកមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែនគោក លេខ៨២៥ ។
លោកឧត្តមសេនីយ៍ត្រី ជា ចាន់នី អនុប្រធាននាយកដ្ឋាន បានមានប្រសាសន៍ថា ដើម្បី សម្រួលការងារ ការលំបាកក្នុងការដឹកជញ្ជូនសម្ភារៈ និងឯកសណ្ឋាន របស់កម្លាំងតាមបណ្តាខេត្ត នាយកដ្ឋានភស្តុភារ និងសម្ភារៈបច្ចេកទេស បានរៀបចំក្រុមការងារដឹកជញ្ជូនឯកសណ្ឋាន ក៏ដូចសម្ភារៈប្រើប្រាស់សម្រាប់បម្រើដល់ការងារប្រចាំថ្ងៃ ធ្វើការដឹកជញ្ជូនដល់ស្នងការដ្ឋាននគរបាលខេត្តនីមួយៗ ឲ្យមានភាពងាយស្រួល និងទាន់ពេលវេលា ហើយ ឯកសណ្ឋានដែលទទួលបាននាពេលនេះ សូមកម្លាំងជំនាញការិយាល័យភស្តុភារ ធ្វើការបែងចែក ជូនដល់កងកម្លាំងឲ្យត្រូវតាម ទំហំខ្នាត ដើម្បីឲ្យបងប្អូនមន្ត្រីនគរបាល ស្លៀកពាក់បម្រើការងារប្រចាំថ្ងៃឲ្យបានសមរម្យ ។
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី បានថ្លែងអំណរគុណ ចំពោះលោកអនុប្រធាន នាយកដ្ឋាននិងក្រុមការងារ ក៏ដូចជាលោកស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ និងការិយាល័យជំនាញ ដែលបានខិតខំ ពន្លឿន ការដឹកជញ្ជូនឯកសណ្ឋាន និងសម្ភារៈប្រើប្រាស់ មកប្រគល់ជូនស្នងការដ្ឋាននគរបាល បានទាន់ពេលវេលា ហើយឯកសណ្ឋាន និងសម្ភារៈទាំងនេះ សូមការិយាល័យជំនាញ សម្រួលធ្វើការបែងចែក ប្រគល់ជូនដល់បងប្អូនកងកម្លាំង សម្រាប់យកទៅប្រើប្រាស់ បំពេញតួនាទីភារកិច្ច នៅតាមគោលដៅ និងអង្គភាពនីមួយៗ ។ លោកស្នងការស្តីទី ក៏បានជូនពរឲ្យ លោកអនុប្រធាននាយកដ្ឋាន និង ក្រុមការងារ វិលត្រឡប់ទៅកាន់អង្គភាពវិញ ទទួលសុខ សុវត្ថិភាពនិងជោគជ័យគ្រប់ភារកិច្ច ៕