General Commissariat of National Police
.

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ទូច ពលៈ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

Loading

កំពត ៖ នារសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំអនុប្រធាននាយកដ្ឋាន ចំនួន០៤រូប ប្រធាន-អនុប្រធានអង្គភាពបង្ក្រាប មេបញ្ជាការ-មេបញ្ជាការរង និងមន្ត្រីក្រោមឱវាទ នៃវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ៤៣០-២៤១ ប្រចាំខេត្តកែប និងខេត្តកំពត អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត នាពេលខាងមុខ នៅសាលប្រជុំទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ ប្រចាំខេត្តកំពត ។
គួរបញ្ជាក់ផងដែរថា នាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានប្រើប្រាស់កម្លាំង សរុបចំនួន ២០០នាក់ និងមធ្យោបាយ ចំនួន ១៣គ្រឿង (ក្នុងនោះនាវាល្បាតកម្លាំង ១,៦០០សេះ ០១គ្រឿង, នាវាល្បាតកម្លាំង១,២០០សេះ ០១គ្រឿង, អូប័រប្រដេញកម្លាំង៧០០សេះ ០២គ្រឿង, អូប័រកម្លាំង២០០សេះ ០៣គ្រឿង, អូប័រកម្លាំង៤០សេះ ០១គ្រឿង, រថយន្ត ០១គ្រឿង និងម៉ូតូ ០២គ្រឿង) ដើម្បីចូលរួមអនុវត្តផែនការខាងលើ ៕