General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយអំពីវិធានការ និងការចូលរួមការពារទប់ស្កាត់ និងការគ្រប់គ្រងតំបន់បឹងទន្លេសាប

Loading

ខេត្តកំពង់ឆ្នាំង ៖ ព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពី ការផ្សព្វផ្សាយអំពីវិធានការ និងការចូលរួមការពារទប់ស្កាត់ និងការគ្រប់គ្រងតំបន់បឹងទន្លេសាប នៅសាលាខេត្តកំពង់ឆ្នាំងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង៕