General Commissariat of National Police
.

រដ្ឋបាលខេត្តមណ្ឌលគិរីបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត និងផ្សព្វផ្សាយលិខិតលេខ​ ៣៥៩៩​ សជណ​ ចុះថ្ងៃទី១៣​ វិច្ឆិកា​ ២០២៤​ របស់ក្រសួងមហាផ្ទៃ​

Loading

ខេត្តមណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធ ស្នងការរងទទួលផែនការងារ សន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ អញ្ជើញចូលរួមក្នុងកិច្ច​ប្រជុំ (គណៈបញ្ជាការឯកភាពខេត្ត) នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធស​ករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ឋ ស្នងការរងបានដឹកនាំមន្រ្តីនគរបាលក្រោមឱវាតអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:បញ្ជាការឯកភាព។
-កិច្ចប្រជុំនេះបានព្រឹត្តធ្វើឡើងក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈ​អភិបាល​ខេត្តមណ្ឌលគិរី ព្រមទាំងឯកឧត្តម ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ ព្រមទាំងកម្លាំង​ប្រដាប់អាវុធទាំង០៣ លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធជំវិញលោកមេឃុំ/ចៅសង្កាត់ទាំងប្រាំលោកអធិការនគរបាលក្រុង/ស្រុកទាំង៥
ព្រមទាំងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង២១ឃុំសង្កាត់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនោះផងដែរ៕