រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩៣គ្រឿង, រថយន្តធំ ៩គ្រឿង, រថយន្តតូច ១៤៤គ្រឿង និងម៉ូតូ ២៤០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣២៣គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១១១គ្រឿង និងម៉ូតូ ២១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល៩ ថ្ងៃ ពីថ្ងៃទី១-៩ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៣,៩៧៧គ្រឿង, រថយន្តធំ ៩៥គ្រឿង, រថយន្តតូច ១,៣៣៨គ្រឿង, ម៉ូតូ ២,៥៤៤គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៣,០៩២គ្រឿង, រថយន្តធំ ៥៦គ្រឿង, រថយន្តតូច ៩៣៤គ្រឿង និងម៉ូតូ ២,១០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕