General Commissariat of National Police
.

លោក ឧត្តមសេនីយ៍ត្រី ប៉ែន ផល្លី ស្នងការរង តំណាងលោក ឧត្ត​មសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានដឹកនាំមន្រ្តីនគរបាលអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការគាំពារវិនិ​យោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ

Loading

ខេត្តមណ្ឌលគិរី ÷ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែមិគ​សិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ត្រី ប៉ែន ផល្លី ស្នងការរងទទួលដឹកនាំការងារការិយា​ល័យផ្សព្វ​ផ្សាយអប់រំ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តម​សេនីយ៍ទោ ឡោ សុខា ស្នងការនគរ​បាលខេត្ត ។ បានដឹកនាំលោក លោកស្រីមន្រ្តីនគរបា​លអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ
-សិក្ខាសាលានាពេលនេះបានអញ្ជើញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ែន ង៉ុយប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា ឯកឧត្តម លន់ សុភាព អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ។

-ក្នុងសិក្ខាសាលានាព្រឹកនេះមានការអញ្ជើញចូលរួមពីកងកម្លាំង ប្រដាប់អាវុធទាំងបី ព្រមទាំងអស់លោក លោកស្រីនៅតាមបណ្តាអង្គភាពមន្ទីរនានាជុំវិញខេត្ត និងមន្រ្តីរដ្ឋបាលសាលាខេត្តលោកអភិបាលរងក្រុង លោកមេឃុំ ចៅសង្កាត់នៅតាមបណ្តាក្រុងស្រុកទាំងប្រាំ។ សិក្ខាសាលាបានប្រព្រិត្តិធ្វើឡើងនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី៕